ឯកឧត្តម លី សារី ជួបពិភាក្សាការងារជាមួយអាជ្ញាធរឃុំត្រពាំងសង្កែ និងសួរសុខទុក្ខប្រជាពលរដ្ឋកំពុងមានជំងឺ នៅស្រុកទឹកឈូ ខេត្តកំពត
នាល្ងាចថ្ងៃទី៨ ខែសីហា ឆ្នាំ ២០២៥ ឯកឧត្តម លី សារី សមាជិកគណៈកម្មការទី១ព្រឹទ្ធសភា និងជាសមាជិកក្រុមសមាជិកព្រឹទ្ធសភាប្រចាំភូមិភាគទី៥ បានអញ្ជើញជួបពិភាក្សាការងារជាមួយ លោកស្រីមេឃុំត្រពាំងសង្កែ និងមន្ត្រីឃុំ នៅស្រុកទឹកឈូ ខេត្តកំពត និងបានចូលរួមពិសារអាហារសាមគ្គីជាមួយថ្នាក់ដឹកនាំខ្មែរអ៉ិស្លាម និងបងប្អូនប្រជាពលរដ្ឋផងដែរ។ បន្ទាប់មក ឯកឧត្តម បានបន្តចុះសួរសុខទុក្ខប្រជាពលរដ្ឋកំពុងសម្រាកព្យាបាលជំងឺនៅគេហដ្ឋាន ស្ថិតនៅភូមិត្រពាំងសង្កែ ព្រមទាំងបានធ្វើការណែនាំឱ្យក្រុមគ្រួសារ នាំយកអ្នកដែលមានជំងឺ ទៅសម្រាកព្យាបាលនៅមន្ទីរពេទ្យបង្អែកខេត្តកំពតវិញ។
ប្រភព៖ ការិយាល័យអមក្រុមសមាជិកព្រឹទ្ធសភាប្រចាំភូមិភាគទី៥